តំបន់ការងាររបស់អាយអេសស៊ីក្នុងឆ្នាំ២០១៣

ISC target area in 2013

តំបន់ការងាររបស់អាយអេសស៊ី ឆ្នាំ២០១៣

អាយអេសស៊ី គឺជាអង្គការសង្គមស៊ីវិល មួយរបស់កម្ពុជា ដែលបានបង្កើតឡើង និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីខែធ្នូ ឆ្នាំ២០១១ ។ អាយអេសស៊ី កំពុងធ្វើការជុំរុញ និងលើកកម្ពល់ការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត នៅក្នុង ប្រទេសកម្ពុជា ជាពិសេសគឺការធ្វើការយ៉ាងជិតស្និទជាមួយសហគមន៍កសិករប្រើប្រាស់ទឹក នៅក្នុងកិច្ចដំណើរការ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាលើប្រសិទ្ធិភាពខ្ពស់ និងនិរន្តរភាព ។

កាលពីខែមិនា ឆ្នាំ២០១៣  អាយអេសស៊ី បានចុះកិច្ចសន្យាការងារ លេខ N° MOWRAM-2013-02-ISC ជាមួយក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាអ្នកផ្តល់សេវាកម្ម ក្នុងក្របខណ្ឌកញ្ចប់ថវិកា FERC ដែលថវិកានេះឧបត្ថម្ភដោយ អាហ្វេដេ ។ នៅក្នុងកិច្ចសន្យាដែលមានរយៈពេល ៥ខែ ដែលគិតចាប់ ពីខែមិនា ដល់ខែកក្កដា ឆ្នាំ២០១៣ នេះ អាយអេសស៊ី នឹងបន្តដើរតួជាអ្នកផ្តល់សេវាកម្មគាំទ្រ ជូនសហគមន៍ប្រើប្រាស់ទឹកចំនួន ៥ ដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តកណ្តាល ។