អំពីមជ្ឈមណ្ឌលសេវាកម្មធារាសាស្រ្ត

មជ្ឈមណ្ឌលសេវាកម្មធារាសាស្រ្ត ហៅកាត់ថា អាយអេសស៊ី គឺជាអង្គការសង្គមស៊ីវិល មួយរបស់កម្ពុជា ដែលបានបង្កើតឡើង និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីខែធ្នូ ឆ្នាំ២០១១ ។ អាយអេសស៊ី កំពុងធ្វើការជុំរុញ និងលើកកម្ពល់ការអភិវឌ្ឍន៍ប្រព័ន្ធ ធារាសាស្រ្ត នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺការធ្វើការយ៉ាងជិតស្និទជាមួយសហគមន៍កសិករប្រើប្រាស់ទឹក នៅក្នុងកិច្ច ដំណើរការ និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត ដើម្បីធានាលើប្រសិទ្ធិភាពខ្ពស់ និងនិរន្តរភាព ។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបាននឹងកំពុងគាំទ្រ នឹងផ្តល់សេវាកម្មជូនសហគមន៍កសិករ ប្រើប្រាស់ទឹកចំនួនសរុប ១២សហគមន៍ ដែលគ្របដណ្តប់លើផ្ទៃដីដាំដុះសរុបទំហំប្រមាណ ២៣,០០០ហត ដែលពាក់ព័ន្ធជាមួយភូមិចំនួន ២០៦ភូមិ ក្នុងខេត្តចំនួន៨ ក្នុងប្រទេសកម្ពុជា ។

ចក្ខុវិស័យ

អង្គការមជ្ឈមណ្ឌលជាអ្នកអាជីពមួយក្រុម ដែលមានបទពិសោធន៍ច្បាស់លាស់ក្នុងវិស័យគ្រប់គ្រងប្រព័ន្ធធារាសាស្រ្ត អាចបម្រើ សេវាកម្មជូនសហគមន៍កសិករប្រើប្រាស់ទឹក និង សមាគមកសិករប្រកបដោយ គុណភាពខ្ពស់ និងតម្លៃសមរម្យ ។

បេសកកម្ម

អង្គការមជ្ឈមណ្ឌល គីផ្តល់សេវាកម្មគាំទ្រជូនសហគមន៍កសិករប្រើ ប្រាស់ទឹក សមាគមកសិករ និងអង្គការកសិករ ដើម្បីធានា ដល់និរន្តរភាពនៃការប្រើ ប្រាស់ប្រព័ន្ធធារាសាស្រ្ត ប្រកបដោយប្រសិទ្ធិភាពខ្ពស់​ និងមានតម្លាភាពក្នុងការគ្រប់គ្រង បែងចែក ទឹកស្រោចស្រពរវាងអ្នកប្រើប្រាស់ទឹក ។

គោលដៅ

  1. បង្កើត និងផ្តល់សេវាកម្មជំនាញតាមតំរូវការជាក់ស្តែងជូនសហគមន៍កសិករប្រើ ប្រាស់ទឹក សមាគមកសិករ អង្គការកសិករ និងគម្រោងអភិវឌ្ឍន៍នានា
  2. ពង្រឹងទំនាក់ទំនង និងកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ម្ចាស់ជំនួយ អ្នកជំនាញ និងសមាគមកសិករ ដែលពាក់ព័ន្ធនឹងវិស័យធនធានទឹក កសិកម្ម និងអភិវ​ឌ្ឍន៍ ជនបទ។
 

គុណតម្លៃៈ ជាអង្គការដែលធានាលើ៖

  • ក- សេវាកម្មសមស្របសម្រាប់ សហគមន៍កសិករប្រើប្រាស់ទឹក សមាគមកសិករ និងអង្គការកសិករ ដែលពួកគេនឹងបង់ថ្លៃសេវាកម្ម
  • ខ- សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងការអនុវត្តសកម្មភាពផ្អែកតាមលទ្ធផល រំពឹងទុក ហើយអ្នកប្រើប្រាស់សេវាកម្មនឹងវាយតម្លៃលើលទ្ធផលដែលសម្រេចបាន
  • គ- ការផ្តល់សេវាកម្មជាអាទិភាពសម្រាប់ សហគមន៍កសិករប្រើប្រាស់ទឹក សមាគម កសិករ អង្គការកសិករ និងផលប្រយោជន៍រួមជាងបុគ្គល
  • ឃ- ការលើកកម្ពស់ និងរក្សាទំនាក់ទំនងល្អក្នុងភាពជាដៃគូជាមួយអតិថិជន ក៏ដូចជា សហគមន៍កសិករ សមាគមកសិករ អ្នកបច្ចេកទេស វិស្វករ អ្នកជំនាញ សង្គមស៊ីវីល អង្គការ និងស្ថាប័ននានា
  • ង- ឲ្យមានតម្លាភាពក្នុងការគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួន និងលើកកម្ពស់ឲ្យមានតម្លាភាព ក្នុងស្ថាប័នអតិថិជន ។